Notice: Undefined index: HTTP_ACCEPT_ENCODING in /home/ctsdcedu/public_html/index.php on line 6
ប្រវត្តិវិទ្យាស្ថាន
LOGO
ISO 9001 : 2008

ចំណេះដឹង        ការទទួលខុសត្រូវ        ភាពជាអ្នកដឹកនាំ

ប្រវត្តិវិទ្យាស្ថាន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានសាងសង់ឡើងនៅឆ្នាំ១៩៩៧ សំណង់សាង សង់រួចរាល់ហើយសម្ភោធដាក់ឲ្យដំណើរកាបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០០០ ក្រោម អធិបតីនាយករដ្ឋមន្ត្រីទាំងពីរប្រទេសចូលរួមសម្ភោធ ដោយមានមុខជំនាញចំនួន៦ ១-ជំនាញ ជួសជុលរថយន្ត ២-ជំនាញ ជួសជុលម៉ូតូ ៣-ជំនាញ អគ្គិសនី ៤-ជំនាញ បរិក្ខារត្រជាក់ ៥-ជំនាញ សំណង់ ៦-ជំនាញ ជាងផ្សារ ជំនាញទាំងនេះបណ្តុះបណ្តាលរយៈ ពេល៦ខែ ដោយមានជំនាញការចូលរួមទៅតាមមុខជំនាញនិមួយៗផងដែរ
ឆ្នាំ ២០០៨ មជ្ឈមណ្ឌលអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានបង្កើនមុខជំនាញបន្ថែមទៀតរួម មាន :
១-វគ្គជំនាញបច្ចេកទេសរយៈពេលខ្លី៤ខែ :
      -ជំនាញ ជួសជុលរថយន្ត -ជំនាញ ជួសជុលម៉ូតូ -ជំនាញ អគ្គិសនី -ជំនាញ បរិក្ខារត្រជាក់
២-វគ្គសេវាកម្មរយៈពេល៤ខែលើមុខជំនាញ :
      -ជំនាញ កាត់ដេរ -ជំនាញ អ៊ុតសក់ ផាត់មុខ -ជំនាញ សំអាងការ
៣-វគ្គកសិកម្មរយៈពេល១ខែ :
    -ចិញ្ចឹម មាន់ -ចិញ្ចឹម ត្រី -ចិញ្ចឹម ជ្រូក
    -បណ្តុះផ្សិត -ដាំបន្លែ
ឆ្នាំ ២០១២ មជ្ឈមណ្ឌលអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដោយបានការអនុញ្ញាតពីក្រសួង បានបង្កើនកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈមជ្ឈមណ្ឌលបានធ្វើបណ្តុះបណ្តាលមុខជំនាញ
ចំនួន២ :
    -បរិញ្ញាបត្ររង វិស្វកម្មអគ្គិសនី
    -សញ្ញាបត្របណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត១ -អគ្គិសនី -បរិក្ខារត្រជាក់
ឆ្នាំ២០១៥-២០១៦ មជ្ឈមណ្ឌលអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ មានផែនការបណ្តុះបណ្តាល ជំនាញបន្ថែមទៀតសម្រាប់បរិញ្ញាបត្ររង ដូចជា :
    -ជំនាញ វិស្វកម្មអគ្គិសនី
    -ជំនាញ បរិក្ខារត្រជាក់
    -ជំនាញ សំណង់ស៊ីវិល
    -ជំនាញ ព័ត៌មានវិទ្យា

 

ភាពជាដៃគូ
បណ្តាញទំនាក់ទំនងសង្គម
ចំនួនអ្នកទស្សនា
0
4
4
9
1
1
6
ថ្ងៃនេះ
211
ម្សិលមិញ
2109
សប្តាហ៍នេះ
4630
ខែនេះ
8752