កាលពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០១៥ មជ្ឈមណ្ឌលអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានចាត់ បញ្ជូនសមាជិកចំនួន ០២រូប រួមមាន លោក ទឹម សុភា មន្រ្តីការិយាល័យហិរញ្ញវត្ថុ និង កញ្ញា ហ៊យ ចាន់ធី មន្រ្តីការិយាល័យផែនការ និងទំនាក់ទំនង ទីផ្សារដើម្បី ចូលរួម កិច្ច ប្រជុំនៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីចូលរួមកិច្ចប្រជុំ “បូកសរុប វឌ្ឍនភាពការងារ ឆ្នាំ២០១៤ទិសដៅការងារឆ្នាំ២០១៥នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤-២០១៨” ៖
ប្រធានបទនៃកិច្ចប្រជុំនេះរួមមាន:
១- យុទ្ធសាស្ត្រទី១៖ ការអភិវឌ្ឍ និងលើកកម្ពស់លក្ខខណ្ឌការងារ
២- យុទ្ធសាស្រ្តទី២៖ ការអភិវឌ្ឍការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
៣- យុទ្ធសាស្ត្រទី៣៖ ការអភិវឌ្ឍមុខរបរ និងការងារ
៤-យុទ្ធសាស្រ្តទី៤៖ ការអភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់ ជនទាំងឡាយណាដែល ស្ថិតក្រោមបទបញ្ញតិនៃច្បាប់ស្តីពីការងារ
៥- យុទ្ធសាស្រ្តទី៥៖ ការពង្រឹងអភិបាលកិច្ចល្អ
៦- ពិធីបំពាក់គ្រឿងឥស្សរិយយស
សិក្ខាសាលាបានចាប់ផ្តើមនៅម៉ោង៨:៣០នាទីព្រឹក ក្រោមអធិបតី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើបទបង្ហាញអំពី យុទ្ធ សាស្ត្រនីមួយៗ ដោយ ឯកឧត្តម សេង សក្តា អគ្គនាយកការងារ ឯកឧត្តម ឡៅ ហ៊ីម អគ្គនាយកអប់ រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តម ហុង ជឿន ប្រធាន ទីភ្នាក់ងារ ជាតិមុខរបរ និងការងារ លោក អ៊ុក សមវិទ្យា នាកបេឡាជាតិ របបសន្តិសុខ សង្គម ឯកឧត្តម ហេង សួរ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងចំណុះមជ្ឈមណ្ឌល និងវិទ្យាស្ថានផ្សេងៗ ហើយ មានរយៈពេល០២ថ្ងៃ។
កិច្ចប្រជុំនេះគោលបំណងដើម្បីពិភាក្សាអំពី បញ្ហាប្រឈមនិងដំណោះ ស្រាយរួមគ្នាដើម្បី ចងក្រងយុទ្ធសាស្រ្តអនុវត្តសម្រាប់អគ្គនាយកដ្ឋាន អគ្គាធិការនាយកដ្ឋាន គ្រឹះស្ថានបណ្តុះ បណ្តាលចូលរួមឲ្យមានប្រសិទ្ធិភាពខ្ពស់ សម្រាប់ ឆ្នាំ២០១៥ទាំងអស់គ្នា។
អ្វីដែលនាងខ្ញុំទទួលបានពីអង្គប្រជុំ នាងខ្ញុំនឹងយកចំណេះដឹងទាំងនេះ ដើម្បីធ្វើការ ផ្សព្វផ្សាយបន្តដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដើម្បីទទួលបានព័ត៌មានថ្មីៗ ការទទួលខុសត្រូវខ្ពស់ ការអនុវត្តជំនាញវិជ្ជាជីវៈដែលខ្លួនមានឲ្យបានល្អ។
កិច្ចប្រជុំបញ្ចប់នៅរយៈពេល ០២ថ្ងៃ វេលាម៉ោង៥:៣០នាទីល្ងាច ក្រោមការដឹកនាំ របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកប ដោយបរិយាកាសរីករាយ និងភាពស្និតស្នាល ព្រមទាំងជូនពរដល់កិច្ចប្រជុំទាំងមូលក្រោយ ពេលត្រឡប់វិញទទួលបាននូវសុវត្ថិភាពតាមផ្លូវ និងទទួលយកចំណេះដឹងទាំងនេះដើម្បី អភិវឌ្ឍន៍សាលារៀងៗខ្លួន។
Knowledge Responsibilities Leadership
Seminars
កិច្ចប្រជុំ & បូកសរុបវឌ្ឍនភាពការងារឆ្នាំ២០១៤ ទិសដៅការងារឆ្នាំ ២០១៥
Facebook
Visitors
0
5
1
9
9
4
8
Today
231
Yesterday
891
This-Week
2167
This-Month
9756