កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចូលរួមសិក្ខាសាលាពិគ្រោះយោបល់ “លទ្ធផលវាយតម្លៃផលប៉ះពាល់ពាក់កណ្តាលគម្រោងនៃគម្រោង STVET (Consultation and Dissemination Workshop on Midterm Project Impact Evaluation, STVET)” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី (HIMAWRI Hotel)។
ប្រធានបទនៃអង្គសិក្ខាសាលានេះរួមមាន:
១- ការពង្រឹងវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (STVET) ផ្លូវការ
២- ការពង្រឹងវិស័យTVETមិនផ្លូវការ
៣- ប្រព័ន្ធTVETថ្នាក់ជាតិ
៤- ប្រភេទគម្រោងដែលទាក់ទងគ្នា
៥- មេរៀនសិក្សា អនុសាសន៍ និងសេចក្តីសន្និដ្ឋាន
សិក្ខាសាលាបានចាប់ផ្តើមនៅម៉ោង៨:៣០នាទីព្រឹក ក្រោមអធិបតីឯកឧត្តម ប៉ុក ប៉ាន់ អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ឡៅ ហ៊ីម លោក តឹប អឿន លោក ខ្ញិល ប៉ូរ៉ា នាយកប្រតិបត្តិ SBK ដុកទ័រ ស្រ៊ីរ៉ាម ម៉ាតេ (Dr. Sriram Mathe) ប្រធានក្រុមSTVET និងចំណុះនាយកមជ្ឈមណ្ឌល និងវិទ្យាស្ថានផ្សេងៗ ដែលមានចំនួន ៣៩នាក់ ហើយមានរយៈពេល កន្លះព្រឹក។
សិក្ខាសាលានេះមានបំណងផ្សព្វផ្សាយស្តីពីការសិក្សាវាយតម្លៃពាក់កណ្តាលគម្រោងSTVET ចាប់ពី ២០១០ ដល់ចុងឆ្នាំ២០១៣ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្រាវជ្រាវដោយក្រុមហ៊ុន SBK Research and Development Co.,Ltd ឧបត្ថម្ភថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី ។គម្រោងនេះ ត្រូវបានរៀបចំដើម្បី សម្រេចបាននូវលទ្ធផលសំខាន់ចំនួន០៣៖
១-កម្មវិធីបណ្តុះបណ្តាលផ្លូវការដែលសមស្របទៅនឹងឧស្សាហកម្មមានកាន់តែច្រើន
២-ការបណ្តុះបណ្តាលមិនផ្លូវការកាន់តែមានគុណភាពប្រសើរ និងកាន់តែត្រូវបានពង្រីក
៣-ពង្រឹងសមត្ថភាពស្ថាប័នក្នុងការធ្វើផែនការ និងគ្រប់គ្រងប្រព័ន្ធTVET
គម្រោងនេះធ្វើបទបង្ហាញដោយ លោកស្រី អ៊ែលីស វ៉ល (Ms. Elise Wall) អ្នកសម្រប សម្រួលការសិក្សានៃក្រុមហ៊ុនSBK និងលោក ជែមស៍ ស្រ្តង (Mr. James Strong) អ្នកជំនាញ បណ្តុះបណ្តាលនៃក្រុមហ៊ុនSBK ដែលធ្វើបទបង្ហាញដើម្បី ផ្តល់ជាអនុសាសន៍ ដល់នាយក នាយិកា គ្រប់មជ្ឈមណ្ឌល និងវិទ្យាស្ថានទាំងអស់ឲ្យដឹងអំពី តម្រូវការ ជំនាញពិតប្រាកដ នាពេលបច្ចុប្បន្ននេះ ដើម្បីឲ្យសិក្ខាកាមពេលបញ្ចប់វគ្គមានឱកាសស្វែងរកការងារធ្វើ។
Knowledge Responsibilities Leadership
Seminars
លទ្ធផលវាយតម្លៃផលប៉ះពាល់ពាក់កណ្តាលគម្រោងនៃគម្រោង STVET
Facebook
Visitors
0
5
8
1
5
1
2
Today
230
Yesterday
973
This-Week
3625
This-Month
9004