LOGO
ISO 9001 : 2008

ចំណេះដឹង        ការទទួលខុសត្រូវ        ភាពជាអ្នកដឹកនាំ

សារពីនាយកវិទ្យាស្ថាន

ក្នុងនាម វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ     ក្រោមកិច្ចសហប្រតិបតិ្តការរវាងរាជរដ្ឋា
ភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ធនធានមនុស្សហើយបង្កើតឱកាសការងារនិងពង្រីកការបណ្តុះបណ្តាលជំនាញបច្ចេកទេសឲ្យស្របតាមតម្រូវការទីផ្សារការងារ ពិសេសការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពរីកចម្រើន។

     ស្របគ្នានិងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ  ដើម្បីសម្រេច គោលដៅខាងលើនេះ   វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ  បានដាក់ចេញនូវយុទ្ធ សាស្ត្រជាច្រើនជាមួយដៃគូអភិវឌ្ឍនានា បានយ៉ាងសកម្មក្នុងការបំពេញ ភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលគាប់ប្រសើរគួរជាទីមោទនៈ ដែលនេះបានបង្ហាញពីតួនាទីភារកិច្ចដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យបណ្តុះបណ្តាល  ជំនាញបច្ចេកទេសដែលធានា បាននូវគុណភាពតាមស្តង់ដារប្រកួតប្រជែងទីផ្សារការងារក្នុងប្រទេសដែលជាសហគមន៍អាស៊ាន ។
    គោលបំណងរបស់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់ការបណ្តុះបណ្តាល ដល់អ្នកសិក្សាពង្រឹងសមត្ថភាពសាស្រ្តាចារ្យតាមរយៈការបំប៉នសមត្ថភាព នៅក្រៅប្រទេស បទពិសោធន៍ពីវិស័យឧស្សាហកម្ម មានគរុកោសល្យបង្រៀនមានឆន្ទៈផ្ទេរចំណេះដឹងដល់ អ្នកសិក្សា ការបណ្តុះបណ្តាលបំពាក់ដោយឧបករណ៍ សម្ភារៈទំនើបទាន់សម័យសិស្សមាន សមត្ថភាពជំនាញបច្ចេកទេសពេញលេញ មានការងារធ្វើទទួលបានប្រាក់ខែសមរម្យ ជីវភាព រស់នៅបានល្អ
ប្រសើរ មានកិត្តិយសនិងភាពថ្លៃថ្នូរក្នុងសង្គម  ។
      សូមអនុញ្ញាតខ្ញុំបាទដែលជាតំណាងគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍
យ៉ាងកក់ក្តៅដល់ដៃគូពាក់ព័ន្ធ និងអ្នកគាំទ្រទាំងអស់ដើម្បីចូលរួមជាមួយពួកយើងក្នុងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់កសាងប្រភពធនធានមនុស្ស
ប្រកបដោយគុណភាពប្រសើរឡើងនៅកម្ពុជា។

រៀនឱ្យចេះ ឱ្យចប់ ឱ្យមានការងារ!
                                                                                                                                                                                                                   សូមអរគុណ !!!

ភាពជាដៃគូ
បណ្តាញទំនាក់ទំនងសង្គម
ចំនួនអ្នកទស្សនា
0
5
0
4
5
9
3
ថ្ងៃនេះ
58
ម្សិលមិញ
459
សប្តាហ៍នេះ
1804
ខែនេះ
4163