វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានសាងសង់ឡើងនៅឆ្នាំ១៩៩៧ សំណង់សាង សង់រួចរាល់ហើយសម្ភោធដាក់ឲ្យដំណើរកាបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០០០ ក្រោម អធិបតីនាយករដ្ឋមន្ត្រីទាំងពីរប្រទេសចូលរួមសម្ភោធ ដោយមានមុខជំនាញចំនួន៦ ១-ជំនាញ ជួសជុលរថយន្ត ២-ជំនាញ ជួសជុលម៉ូតូ ៣-ជំនាញ អគ្គិសនី ៤-ជំនាញ បរិក្ខារត្រជាក់ ៥-ជំនាញ សំណង់ ៦-ជំនាញ ជាងផ្សារ ជំនាញទាំងនេះបណ្តុះបណ្តាលរយៈ ពេល៦ខែ ដោយមានជំនាញការចូលរួមទៅតាមមុខជំនាញនិមួយៗផងដែរ
ឆ្នាំ ២០០៨ មជ្ឈមណ្ឌលអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានបង្កើនមុខជំនាញបន្ថែមទៀតរួម មាន :
១-វគ្គជំនាញបច្ចេកទេសរយៈពេលខ្លី៤ខែ :
-ជំនាញ ជួសជុលរថយន្ត -ជំនាញ ជួសជុលម៉ូតូ -ជំនាញ អគ្គិសនី -ជំនាញ បរិក្ខារត្រជាក់
២-វគ្គសេវាកម្មរយៈពេល៤ខែលើមុខជំនាញ :
-ជំនាញ កាត់ដេរ -ជំនាញ អ៊ុតសក់ ផាត់មុខ -ជំនាញ សំអាងការ
៣-វគ្គកសិកម្មរយៈពេល១ខែ :
-ចិញ្ចឹម មាន់ -ចិញ្ចឹម ត្រី -ចិញ្ចឹម ជ្រូក
-បណ្តុះផ្សិត -ដាំបន្លែ
នៅក្នុងឆ្នាំ២០១២ ដល់បច្ចុប្បន្ន វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដោយបានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានបង្កើន កម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចខាងក្រោម៖
I-កម្រិត បរិញ្ញាបត្របច្ចេកទេស (វិស្វករ)
១. ជំនាញ វិស្វកម្មអគ្គិសនី (Electrical Engineering)
២. ជំនាញ សំណង់ស៊ីវិល(Civil-Construction)
II-កម្រិត សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
១. ជំនាញ វិស្វកម្មអគ្គិសនី (Electrical Engineering)
២. ជំនាញ បរិក្ខារត្រជាក់(Air-Conditioner)
៣. ជំនាញ សំណង់ស៊ីវិល(Civil-Construction)
៤. ជំនាញ វិស្វកម្មរថយន្ត(Air-Conditioner)
៥. ជំនាញ ព័ត៌មានវិទ្យា(Information Technology)
៦. ជំនាញ អក្សរសាស្រ្តអង់គ្លេស (Englis Literature)
III-កម្រិត សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១. ២. ៣
១. ជំនាញ តបណ្តាញអគ្គិសនីក្នុងអាគារ (Electricity Network in Building)
២. ជំនាញ សេវាកម្មកុំព្យូទ័រ (Comuter Services)
៣. ជំនាញ ថែទាំ និងជួសជុលរថយន្ត (Maintenance & Repair Automotive)
៤. ជំនាញ ជួសជុលបរិក្ខាត្រជាក់(Air-Conditioner Repairing)
៥. ជំនាញ ផ្សារលោហៈ(Metal Welding)
៦. ជំនាញ សំណង់(Construction)
៧. ជំនាញ អក្សរសាស្រ្តអង់គ្លេស(English Literature)
អត្ថប្រយោជន៍
- កន្លែងស្នាក់នៅ ទឹក ភ្លើង មិនបង់ថ្លៃ
- កំពុងសិក្សាទទួលបានប្រាក់ចំណូល
- ទទួលបានជំនាញមួយច្បាស់លាស់
- ការប្រើប្រាស់សេវាអ៊ីនធឺណិតដោយមិនគិតថ្លៃ
- បន្ទប់សិក្សាបំពាក់ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ Smart TV
- សញ្ញាបត្រទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ផ្តល់ឱកាសការងារធ្វើ និងប្រាក់ខែសមរម្យ